ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលាប្រជុំសេះស ។